|
|
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបាននិយាយថា នៅរដូវកាលថ្មីអ្នកគាំទ្រ Real នឹងភ្ញាក់ផ្អើលជាមួយទម្រង់លេង Hazard ខុសពីរដូវកាលមុនៗ។
លោក Martinez បាននិយាយថា៖" Eden Hazard កំពុងតែស្ថិតក្នុងពេលដ៏ល្អបំផុតហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលឃើញកាយស្មារតីនិងកាយសម្បទាល្អនៅក្នុងខែមិថុនានេះ។ អ្នកគាំទ្រ Real Madrid ប្រាកដណាស់នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗមិនខានទេ " ។ គួរបញ្ជាក់ថាតាំងពីផ្ទេរពី Chelsea មក Real Madrid តាំងពីឆ្នាំ២០១៩មក Hazard ហាក់ដូចជាមិនសូវជាជោគជ័យដោយសារតែមានរបួសជាប់ញឹកញយពេក។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គេចូលលេងឲ្យ Real បាន៦៦ប្រកួត និងស៊ុតចូល៦គ្រាប់៕
ប្រភព ៖ Sky Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...